우크라이나와 함께하세요. 세상의 평화를 지키세요!
Radio Daun Penh EFM
프놈펜, 87.5-87.7 MHz FM
វិទ្យុដូនពេញបានចាប់បដិសន្ធិនិង ដំណើរការផ្យាយជាផ្លូវការ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ ដោយផ្សាយចេញពីរាជធានីភ្នំពេញ និងមានកម្លាំងផ្សាយ3.5Kw ជាប្រចាំថ្ងៃ ជាមួយសំឡេង stereo ដ៏ពិរោះ ចាប់ពីម៉ោង4.30ព្រឹក ដល់ម៉ោង11.10យប់ តាមរលកធាតុអាកាស FM 87.5 Mhz។
더 보기
라디오 정보
ចក្ខុវិស័យរបស់វិទ្យុដូនពេញ ផ្តោតការយកចិត្តទុកដាក់សំខាន់ លើការផលិតកម្មវិធី បំរើឲ្យស្រទាប់យុវវ័យ មានដូចជា៖
ចាក់បទចម្រៀងថ្មីៗ ពីគ្រប់ផលិតកម្មទាំងក្នុងនិងក្រៅស្រុក
អត្ថបទស្រាវជ្រាវផ្សេងៗ ដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ
ព័ត៌មានបច្ចេកវិទ្យាថ្មីៗ
ឈុតល្ខោននិយាយជាដើម ដែលគ្រប់ស្រទាប់មហាជននិយមចូលចិត្ត ពិសេសយុវវ័យ
ផ្អែកលើភាពជោគជ័យនេះ និងដោយទទួលបាននូវប្រជាប្រិយភាព ក៏ដូចជាការគាំទ្រ ពីសំណាក់ប្រិយមិត្តអ្នកស្តាប់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ វិទ្យុដូនពេញ បានពង្រីកការផ្សាយ ដោយធានាបានទាំងគុណភាពសំឡេងឮច្បាស់ល្អ ទៅកាន់ខេត្តកំពង់ចាម និងខេត្តសៀមរាប នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ តាមរលកធាតុអាកាស FM 87.7 Mhz។
ទិសដៅចម្បងរបស់វិទ្យុដូនពេញ នៅតែបន្តការពង្រីកបណ្តាញតាមបណ្តាខេត្តបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពរ ក៏ដូចជាការបន្តគាំទ្រឥតឈប់ឈរ ពីសំណាក់ប្រិយមិត្តអ្នកស្តាប់ ដែលតែងតែទូរស័ព្ទចូលមក ក្នុងកម្មវិធីរបស់វិទ្យុយើង សុំឲ្យពង្រីកការផ្សាយទៅកាន់ខេត្តផ្សេងៗទៀត។
សូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ។
라디오 연락처
Hot line: 077 522 844
프놈펜의 현재 시각: 07:54, 11.14.2026